27-06-2025
នាថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម យុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយសមាគមន៍សេដ្ឋកិច្ចចិន-អាស៊ី ដែលមានបំណងចង់ស្វែងរកឱកាសវិនិយោគ និងបម្លាស់ទីឧស្សាហកម្មរបស់ខ្លួនមកប្រទេសកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការរង បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនក្នុងសមាគមន៍ ដែលបានបង្ហាញអំពីបំណងចង់វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានគូសរំលេចអំពីស្ថានភាពនៃការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការគាំទ្ររបស់រាជរដ្ឋាភិបាលដល់វិស័យឯកជន និងភាពអំណោយផលនៃការលើកទឹកចិត្តចំពោះវិនិយោគិនផងដែរ។