28-03-2025
នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា (IDP) ដឹកនាំដោយ ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនក្នុងវិស័យ យានយន្ត និងអេឡិចត្រូនិកចំនួន ៣ក្រុមហ៊ុន ដែលមានទីតាំងនៅខេត្តព្រះសីហនុ ចំនួន ២ ក្រុមហ៊ុន រួមមាន ១) ក្រុមហ៊ុន GENERAL TIRE TECHNOLOGY ផលិតសំបកកង់រថយន្ត និង២) ក្រុមហ៊ុន RUITO WIRE AND CABLE CO. LTD ផលិតខ្សែភ្លើង និងនៅខេត្តកំពង់ស្ពឺចំនួន ១ ក្រុមហ៊ុន គឺក្រុមហ៊ុន K CAMBODIA CO. LTD ផ្តុំ និងតម្លើងរថយន្តប្រភេទដឹកទំនិញម៉ាក Isuzu ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងយល់ពីប្រតិបត្តិការ ខ្សែច្រវ៉ាក់ផលិតកម្ម និងបញ្ហាប្រឈមរបស់ក្រុមហ៊ុនទាំងនេះ ដើម្បីប្រមូលជាធាតុចូលបន្ថែមសម្រាប់រៀបចំ របាយការណ៍វឌ្ឍនភាព ២ ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យ យានយន្ត និងអេឡិចត្រូចនិកកម្ពុជា ។