26-03-2025
នាថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដឹកនាំដោយ ឯកឧត្តម ជូ ហេង អគ្គលេខាធិការង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក ចំនួន៤ រួមមាន៖ ១) ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd., ២) ក្រុមហ៊ុន Minebea Cambodia Co., Ltd., ៣) ក្រុមហ៊ុន Lamues Light Enterprise Co.,Ltd., និង ៤) ក្រុមហ៊ុន Fanmar Auto Part (Cambodia) Co., Ltd., ក្នុងគោលបំណងបង្កើនការយល់ដឹងលើប្រតិបត្តិការ និងបញ្ហាប្រឈមនៅក្នុងវិស័យទាំងពីរ ដើម្បីជាធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ដោយរួមបញ្ចូលនូវបញ្ហាប្រឈម និងសំណូមពររបស់វិនិយោគិនក្នុងវិស័យទាំងពីរ និងជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយឱ្យចំគោលដៅ និងអាចអនុវត្តបានផងដែរ។