
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿង-បង្គំយានយន្ត។ ដោយមានទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍បូករួមទាំងកម្លាំង ពលកម្មវ័យក្មេងនិងស្វាហាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានភាពអនុគ្រោះសម្រាប់ការនាំចេញទៅទីផ្សារសំខាន់ៗ
$
B+
+
K+

ប្រទេសកម្ពុជា គឺជាទីតាំងប្រមូលផ្ដុំផលិតកម្មវាយនភណ្ឌប្រកបដោយថាមវន្ត ដោយផ្ដល់នូវឱកាសវិនិយោគដ៏សម្បូរបែប និងមានភាពប្រកួតប្រជែង។ ចាប់តាំងពីទសវត្សឆ្នាំ១៩៩០មក ការនាំចេញរបស់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានកើនឡើងយ៉ាងខ្លាំង។ ឧស្សាហកម្មវាយនភ័ណ្ឌរបស់កម្ពុជាគឺផ្តោតលើការនាំចេញ ដែលបានបន្តធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ប៉ុន្មានឆ្នាំមកនេះ កម្ពុជាទទួលបានរំហូរនៃការវិនិយោគបរទេសជាបន្តបន្ទាប់ ក្នុងឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដែលបង្ហាញថាកម្ពុជាគឺជាគោលដៅឈានមុខសម្រាប់ការវិនិយោគលើវិស័យនេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១៣ប៊ីលានដុល្លារអាម៉េរិក កើនឡើង២៤% បើធៀបនឹងឆ្នាំ២០២៣។ លើសពីនេះ ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យនេះក៏នៅតែកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះ ជាង៤០%នៃចំនួនគម្រោងសរុប ស្ថិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។