
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿង-បង្គំយានយន្ត។ ដោយមានទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍បូករួមទាំងកម្លាំង ពលកម្មវ័យក្មេងនិងស្វាហាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានភាពអនុគ្រោះសម្រាប់ការនាំចេញទៅទីផ្សារសំខាន់ៗ
$
B+
+
K+


ចាប់ពីឆ្នាំ២០១៥ ដល់ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគលើ វិស័យអេឡិចត្រូនិក ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ១.៥ ប៊ីលានដុល្លារអាម៉េរិក។ កម្ពុជា បានទាក់ទាញក្រុមហ៊ុនដែលមានមុខសញ្ញាផលិតកម្មចម្រុះ រាប់ចាប់ពីក្រុមហ៊ុនផលិតខ្សែបង្គំអគ្គិសនី រហូតដល់ក្រុមហ៊ុនផ្ទុំដំឡើងបន្ទះសៀគ្វីបោះពុម្ពរួច (PCB) និងបានក្លាយជាទីតាំងសម្រាប់ក្រុមហ៊ុន

ការនាំចេញបរិក្ខារអេឡិចត្រូនិក និងអគ្គិសនីរបស់កម្ពុជាបានកើនឡើងដល់ ១,៨ប៊ីលានដុល្លារ អាម៉េរិក ក្នុងឆ្នាំ២០២៤ ដែលបង្ហាញពីការកើនឡើងរបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលប្រមូលផ្តុំ ផលិតកម្មដែលមានភាពប្រកួតប្រជែងនៅក្នុងតំបន់។ ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា មានដូចជា សហរដ្ឋអាម៉េរិក អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។