04-04-2025
នាថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្រុមកាងារនៃលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជា (IDP) ដឹកនាំដោយ ឯកឧត្តម ណុប សោភ័ណតារា អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និង អេឡិចត្រូនិក ចំនួន ៣៖ ១) ក្រុមហ៊ុន CART TIRE CO., LTD. ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្ត, ២) ក្រុមហ៊ុន Daehan Auto (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនផ្គុំ និងដំឡើង រថយន្ត, និង៣) ក្រុមហ៊ុន Soyang Decorative Lighting (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុន ផលិតគ្រឿងបរិក្ខារអំពូលអគ្គិសនី។ ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីប្រតិបត្តិការ, ខ្សែច្រវ៉ាក់ផលិតកម្ម, បញ្ហាប្រឈម និងសំណូមពរនានា របស់ក្រុមហ៊ុនដើម្បីជាធាតុចូល សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។ ជារួម ដំណើរទស្សនកិច្ច សិក្សានេះ ដ៏មានសារៈសំខាន់សម្រេចបានលទ្ធផលល្អតាមការរំពឹងទុក ។ ជាមួយគ្នានេះ ក្រុមហ៊ុន ទាំងអស់បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានចក្ខុវិស័យការដឹកនាំច្បាស់លាស់សម្រាប់ជំរុញនិងអភិវឌ្ឍវិស័យវិនិយោគ និងឧស្សាហកម្មកម្ពុជា ពិសេសការយកចិត្តទុកដាក់ថែទាំដល់ក្រុមហ៊ុនដែលបានមកវិនិយោគមានការលូតលាស់ និងពង្រីកចង្វាក់ផលិកម្មនៅកម្ពុជា។